Khmer Dictionary: វិនិច្ឆ័យ (--និ-ឆៃ)
Chuon Nath's Khmer-Khmer Dictionary
-
វិនិច្ឆយ
( ន.នាមសព្ទ )
[--និច-ឆៈយ៉ៈ]
or វិនិច្ឆ័យ (--និ-ឆៃ)
( បា.បាលី ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
(វិនិឆ្ឆយ; វិនិឝ្ចយ) ការពិចារណាដោយល្អិត, ការពិនិត្យមើលឲ្យឃើញពិត; ដំណើរកាត់សង្ស័យ, ការរម្លីងសេចក្ដីឲ្យអស់សង្ស័យ; ការជំនុំជម្រះសេចក្ដី, ការកាត់សេចក្ដី ។ ខ្មែរច្រើនប្រើជា កិ. “ជំនុំជម្រះអធិករណ៍, ជម្រះក្តី, កាត់ក្តី” : ចៅក្រមវិនិច្ឆ័យសេចក្ដីតាមមាត្រាច្បាប់ ។
- វិនិច្ឆយដ្ឋាន; វិនិច្ឆយសភា ឬ
- --សាលា សាលាជម្រះក្តី, សាលាជំនុំក្តី ។
- វិនិច្ឆយធម៌ ធម៌សម្រាប់វិនិច្ឆ័យ, ច្បាប់សម្រាប់ជំនុំជម្រះកាត់ក្តី ។
- វិនិច្ឆយមហាមាត្យ (--ម៉ាត; បា. វិនិច្ឆយ + មហា + អមត្ត > វិនិច្ឆយមហាមត្ត; សំ. វិនិឝ្ចយ + មហត៑ + អមាត្យ) អមាត្យធំអ្នកសម្រេចការជំនុំក្តី, សេនាបតីឬរដ្ឋមន្រ្តីក្រសួងនគរបាល ។
- វិនិច្ឆយាមាត្យ (--យ៉ាម៉ាត; បា. វិនិច្ឆយ + អមច្ច > វិនិច្ឆយាមច្ច; សំ. វិនិឝ្ចយ + អមាត្យ > វិនិឝ្ចយាមាត្យ) អមាត្យអ្នកជម្រះក្តី (ចៅក្រម) ។ល។
Headley's Khmer-English Dictionary
-
No matching entries found!